(ប៉ារីស)៖ ក្រុមឥន្រ្ទីដែកអាល្លឹម៉ង់ នឹងជួបប្រកួតលើកទី៣ចុងក្រោយ ប៉ះក្រុមជម្រើសជាតិអៀរឡង់ខាងជើង និងប៉ូឡូញ ជួបក្រុមហាលអាវមុនគេ អ៊ុយក្រែន ដើម្បីបញ្ចប់ពូល C ក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេសបារាំង ដែលចាប់ផ្តើមនៅម៉ោង ២៣៖០០នាទីយប់។
សារព័ត៌មាន BBC បានផ្សាយថា អាល្លឺម៉ង់ និងប៉ូឡូញ យកតែស្មើ ក៏ដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ ពីព្រោះគូប្រកួតរាត្រី សុទ្ធសឹងតែក្រុមខ្លាំងទាំងពីរ ខាងលើអាចស៊ីបានដូចគ្នា តែអ្វីដែលសំខាន់ តើវាស៊ីដែរឬអត់ ដូចជា បារាំង មិនស៊ីស្វីស និងអង់គ្លេស មិនស៊ីស្លូវ៉ាគីយប់នេះដូចគ្នា។ មានន័យថា បើអាល្លឹម៉ង់ លេងយកស្មើក៏ក្រុមម្ចាស់ World Cup 2014 មួយនេះឈរនៅកំពូលតារាងដែរ តែប្រសិនបើប៉ូឡូញ ឈ្នះអ៊ុយក្រែនវិញនោះ នោះអាល្លឺម៉ង់ នឹងធ្លាក់មកលេខ២វិញហើយ។
២ប្រកួតរបស់អាល្លឺម៉ង់ ជម្រុះសន្សំពិន្ទុក្នុងពូល C នាពេលកន្លងមិនធ្លាប់ចាញ់ឡើយ គឺឈ្នះអ៊ុយក្រែន ២-០ មុនទៅ លេងស្មើ ០-០ ទល់នឹងប៉ូឡូញ ដែលក្រុមជាប់ភូមិផងរបងជាមួយគ្នានោះ ដែលអាចថា ក្រុមទាំងពីរនេះដឹកដៃគ្នាឡើង វគ្គ១៦ក្រុមក្រោយដូចគ្នា។
នៅរាត្រីនេះមានរហូតដល់ទៅ៤ឯណោះ គឺអាល្លឺម៉ង់ ប៉ះអៀរឡង់ខាងជើង នៅពហុកីឡដ្ឋាន Stade des Princes ស្ថិតក្នុងទីក្រុងប៉ារីស និងប៉ូឡូញ ជួបអ៊ុយក្រែន នៅពហុកីឡដ្ឋាន Stade Velodrome ស្ថិតក្នុងទីក្រុង Marseille ដើម្បីបញ្ចប់ពូល C ម៉ោង ១១យប់នេះដូចគ្នា តែអេស្ប៉ាញ ប៉ះក្រូអាត នៅពហុកីឡដ្ឋាន Nouveau Stade de Bordeaux ស្ថិតក្នុងទីក្រុង Bordeaux និងសាធារណរដ្ឋឆេក ជួបតួកគី នៅពហុកីឡដ្ឋាន Stade Ballaert-Delelis ស្ថិតក្នុងទីក្រុង Lens ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) បញ្ចប់ពូល D៕