Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងឆេះព្រៃកើតមានឡើងទៀតហើយ នៅរដ្ឋកាលីហ្វរញ៉ា ខណៈក្រុមពន្លត់អគ្គីភ័យកំពុងខ្វែងដៃខ្វែងជើង (Video Inside)

21-06-2016 11:25

(កាលីហ្វរញ៉ា)៖ ភ្លើងឆេះព្រៃ កំពុងតែបង្កការគំរាមកំហែងទៀតហើយ នៅរដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក ខណៈអាជ្ញាធរបានជម្លៀសប្រជាជនរាប់រយនាក់ ចេញពីលំនៅដ្ឋានរបស់ពួកគេ ដែលអាចទទួលរងគ្រោះដោយសារតែ ភ្លើងឆេះរីករាលដាលខ្លាំងទៅៗ ចាប់តាំងពីថ្ងៃចន្ទមកម្ល៉េះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យមានទាំង កងកម្លាំង រថយន្ត និង យន្តហោះ ត្រូវបានប្រើប្រាស់រួមគ្នាដើម្បី ពន្លត់ភ្លើងព្រៃ។ មិនទាន់មានមប្រភពណាមួយ ចេញមកអះអាងពីមូលហេតុដែលបង្កអគ្គីភ័យដ៏អាក្រក់នេះឡើយ។ ចង់ដឹងថា វាគួរឲ្យខ្លាចយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖