(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៤ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៥២៣,១៦១នាក់ (ស្លាប់ ៤៣,១៨០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៧១០,៤០៦នាក់ (ស្លាប់ ១៦០,៤២៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០១៨,៥៨៤នាក់ (ស្លាប់ ៣៦,៨០៨នាក់)
* ថៃ ឆ្លងចំនួន ៤,៧១៨,៩០៨នាក់ (ស្លាប់ ៣៣,៥០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៥៧,១២៩នាក់ (ស្លាប់ ៦៥,០៩៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,១៩០,០៥៧នាក់ (ស្លាប់ ១,៧១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៥៦៨នាក់ (ស្លាប់ ១៩,៤៨៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦១,៤៤០នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៧,៤៨៦នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,៤១៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕