(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានធ្វើការសំណូពរដល់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបននីយកម្ម ជួយចាត់ការលើបុគ្គលមានអំណាចម្នាក់ បញ្ជាមិនឲ្យរដ្ឋាករទឹក ដាក់ទុយោទឹកស្អាត ជូនប្រជាជនប្រើប្រាស់ ស្ថិតនៅសង្កាត់ឃ្មួញ។
ប្រជាពលរដ្ឋនៅទីតាំងខាងលើ បានអះអាងឲ្យដឹងថា «មានបុគ្គលឈ្មោះ មាស ណារិទ្ធ ដែលបានរំលោភបំពាន យកចំណីផ្លូវសាធារណៈ មកធ្វើជាកម្មសិទ្ធ របស់ខ្លួន ហើយបានមករារាំងមិនឲ្យរដ្ឋាករទឹកជីកដាក់ទុយោទឹកស្អាតជូនប្រជាជនប្រើប្រាស់នៅលើចំណីផ្លូវនោះ»។
យោងតាមប្លង់របស់រដ្ឋ ដែលរដ្ឋាករទឹកទទួលបាន គឺរដ្ឋាករទឹកអនុវត្តប្លង់តាមផែនការ ប៉ុន្តែបុគ្គលឈ្មោះ មាស ណារិទ្ទ មានអំណាចមកលើរដ្ឋាករទឹក បញ្ជារមិនអោយដាក់ ចំណែកឯរដ្ឋអំណាចសង្កាត់ គាត់ឆ្លើយថា គាត់ខ្វះសមត្តភាព ជួយដោះស្រាយជូនប្រជាពលរដ្ឋទេ សូមប្រជាពលរដ្ឋស្វែងរកថ្នាក់លើ ឬក៏ក្រុមការងាររបស់សម្តេច ជួយអន្តរាគមន៍ ជំនួសគាត់ផង ហើយរដ្ឋអំណាចខណ្ឌ ហាក់បីដូចមិនចង់ជួយប្រជាពលរដ្ឋទេ សូមសំណូពរ ដល់ក្រសួងដែនដីនគរូបននីយកម្ម មកជួយដោះស្រាយជូនប្រជាពលរដ្ឋផង៕