(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍគ្រប់វិស័យប្រកប ដោយនិរន្តភាព​។ លោកបានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះទាំងនេះ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ ហើយក៏មាននៅក្នុងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

លោក ស្តើង សុខុម បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ របស់ស្រុកកំចាយមារ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក កំចាយមារកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុក,ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំទាំង៨ គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សភូមិ ក្រុមការងារ យុវជនគណបក្សស្រុក ក្រុមការងារចលនាស្ត្រីគណបក្សស្រុកសរុប​ ២២៦រូប។

ថ្លែងទៅកាន់ក្រុមការងារគណបក្សមូលដ្ឋានស្រុកកំចាយមារលោក ស្តើង សុខុម បានលើកឡើងថា «សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃការអភិ វឌ្ឍគ្រប់វិស័យនិងប្រកបដោយនិរន្តរភាព ដែលមានជាប់ទាក់ទងទៅ និងគោល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពជាក់ស្តែងក្នុងសង្គមជាតិបច្ចុប្បន្ន»។

លោកប្រធានក្រុមការងារបានធ្វើការពន្យល់ថា សន្តិភាពមានន័យថា អត់មានសង្គ្រាម។ លោក ស្ដើង សុខុម ក៏បានរំលឹកឡើងវិញ ពីអតីតកាលដែលធ្វើឱ្យប្រទេសជាតិ មានសង្គ្រាម គឺវាបានចាប់ផ្ដើមឡើងដោយសាររដ្ឋប្រហាររបស់ លន់ ណុល ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក៏ប៉ុន្តែសង្គ្រាមនេះ បានបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលពេលនោះសម្ដេច ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គធម្មពោធិ៍សាល ជា ស៊ីម ជាប្រធានគណបក្ស បានសេចក្តីថាការបញ្ចប់សង្គ្រាមស៊ីវិលទាំង ស្រុងនៅកម្ពុជា ជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាសមិទ្ធផលដែលកើតឡើង ដោយសារការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោក ស្ដើង សុខុម ក៏បានពន្យល់ពីផលវិបាកនៃសង្គ្រាម ដោយបានទាញយក ឧទាហរណ៍នៅក្នុងរបបសាធារណរដ្ឋខ្មែរ និងរបបខ្មែរក្រហម មកបង្ហាញថា ដោយសារសង្គ្រាមរបបទាំងពីនោះ មិនបានកសាងសមិទ្ធផលអ្វីទាំងអស់ ជាមួយនេះសង្គ្រាមបានបំផ្លិចបំផ្លាញនូវសមិទ្ធផលទាំងអស់ដែលមានក្នុងសង្គមជាតិស្ទើរទាំងស្រុង និងបានបង្កការលំបាកសម្រាប់ប្រជាពលរដ្ឋ មានការស្លាប់ របួសពិការ និងបែកបាក់គ្រួសារ។ ប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច គ្មានពេលវេលាប្រកបរបររកស៊ី កូនចៅមិនបានរៀនសូត្រ។

លោកបានសង្កត់ធ្ងន់ទៀតថា សង្គ្រាមមិនអាចបង្កើតសមិទ្ធផលអ្វីថ្មីបានទេ ដូច្នេះប្រសិនបើប្រទេសមានសង្គ្រាមហើយ គឺថវិកាជាតិទាំងអស់ និងបង្វែរទៅធ្វើសង្គ្រាម គ្មានថវិកាសម្រាប់ការកសាងប្រទេសទេ។ អ៊ីចឹងសង្គ្រាមវាជាសត្រូវនៃភាពសុខក្សេមក្សាន្ត, សង្គ្រាមជាសត្រូវ និងការ អភិវឌ្ឍគ្រប់វិស័យ, សង្គ្រាមជាសត្រូវ និងការអភិវឌ្ឍធនធានមនុស្ស,សង្គ្រាមជាសត្រូវ និងព្រះពុទ្ធសាសនា។

លោក ស្តើង សុខុម បន្តថា «បច្ចុប្បន្នប្រទេសរបស់យើងកំពុងស្ថិតក្នុងដំណាក់កាកថ្មីមួយមានសុខសន្តិភាពពេញលេញ, ជាឱកាសមួយដែលយើងអាចកសាងប្រទេសជាតិ បានយើងមានឱកាសអភិវឌ្ឍន៍គ្រប់វិស័យ យើងមានឱកាសឲ្យកូនៗ បានសិក្សារៀនសូត្រ យើងមានឱកាសប្រកបរបររកទទួលទាន យើងមានឱកាសដើរហើរដោយសេរី។ សរុបមកមានសន្តិភាពគឺមានអ្វីទាំងអស់ ដូច្នេះយើងចាំបាច់ត្រូវខិតខំរក្សាសន្តិភាព ឱ្យបានគង់វង្សនិងរឹងមាំយូរអង្វែង។ ពាក់ព័ន្ធចំណុចស្នូលនៃសន្តិភាពលោកបានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ ចេញពីភ្លើងសង្រ្គាម មកជាប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ដែលមិន មានធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំមកនេះ។ មិនត្រឹមតែជាគណបក្សនាំមកនូវសុខសន្តិភាពជូនជាតិប៉ុណ្ណោះទេ គណបក្សប្រជាជនបានថែរក្សានូវសុខសន្តិភាពនេះ ឱ្យឋិតថេរគង់វង្សនិងកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ»។

ពាក់ព័ន្ធនិងប្រជាធិបតេយ្យលោក ស្តើង សុខុម បានពន្យល់ថា ប្រជាធិបតេយ្យមានន័យថា គឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធ និងអំណាចក្នុងការចាត់ចែងកិច្ចការ ប្រទេសជាតិស្ថិតនៅក្នុងដៃរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាម្ចាស់នៃមាតុប្រទេស។ រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលបង្កើតឡើងដោយប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋ​ដើម្បីប្រជាពលរដ្ឋ។ ម្ចាស់ប្រទេសតាមរយៈការបោះឆ្នោត តាមរយៈការឈរឈ្មោះឲ្យគេបោះឆ្នោត ពលរដ្ឋចង់ធ្វើនយោបាយ ចង់ដឹកនាំប្រទេសមិនចាំ បាច់ទៅធ្វើសង្គ្រាមបង្កើតកម្លាំងប្រដាប់អាវុធនោះទេ ប្រជាពលរដ្ឋអាចបង្កើតគណបក្សចូលរួមបោះឆ្នោត រៀបចំគោលនយោបាយចូលរួមបោះឆ្នោត បើប្រជាពលរដ្ឋគាំ ទ្រឈ្នះឆ្នោតនិងបានដឹកនាំប្រទេស ។ ប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយចំមុខនិងមានតម្លាភាព បានន័យថាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើស រើសគណបក្សណាដែលខ្លួនពេញចិត្ត ដោយការបោ ឆ្នោតជាសំងាត់ ដោយសេរី និងគ្មានការបង្ខិតបង្ខំ។

លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិ​របស់ខ្លួនជាគណបក្សរបស់ប្រជាជនអាស្រ័យដោយប្រជា ជននិងដើម្បីប្រជាជនហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ ,ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បីជាតិ និង ប្រជាជន ដោយការពារបាននូវឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គោលបំណង និងឧត្តមគតិនេះត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយពេលទៅមួយពេលឥតឈប់ឈរ។ ធ្វើឲ្យគណបក្សកាន់តែរឹងពីមួយអាណត្តិ ទៅមួយអាណាត្តិគណបក្សប្រជាជនកម្ពុជាទទួលបាននូវការគាំទ្រច្រើនឡើង ៗសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាមានចំនួនកើនឡើងនៅទូទាំងប្រទេស នៅទូទាំងខេត្តព្រៃវែង ទូទាំងស្រុកកំចាយមារ»

លោក ស្តើង សុខុម បានទាញការចាប់អារម្មណ៍របស់អ្នកចូលរួមថាជាមួយនឹងចំនួនសមាជិកកាន់តែច្រើនសម្រាប់យើងមិនទាន់គ្រប់ទេគឺយើងត្រូវការសមាជិកដែល មានគុណភាពល្អ ។ គណបក្សបានកំណត់នូវគោលដៅរបស់ខ្លួនគឺ«សមាជិកបក្សម្នាក់ គឺជាសំឡេងឆ្នោតបោះឲ្យគណបក្សមួយសន្លឹក »។ ដូចច្នេះហើយបានជាគណបក្ស ប្រកាន់យកការខិតខំរក្សាសមាជិកចាស់ដែលជាកម្លាំងស្នូលកម្លាំងពិតរបស់គណបក្ស និងថែរក្សាដោយការយកចិត្តទុកដាក់បំផុត យើងចង់បានសមាជិកម្នាក់ដែល មានទាងរូបកាយ និង បេះដូងពិតប្រាកដ៏ ។

ពាក់ព័ន្ធ នីតិរដ្ឋ លោកប្រធានក្រុមការងារបានពន្យល់ថា គឺជារដ្ឋ​អាស្រ័យ​ច្បាប់​, រដ្ឋ​មាន​ប្រព័ន្ធ​ច្បាប់​,​រដ្ឋ​មានការ​អនុវត្ត​ច្បាប់​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្ធ​ទទួលខុសត្រូវនិង​យុត្តិធម៌​ជាក់លាក់ ​។ លោកបន្តថានៅប្រទេសរបស់យើង សន្តិភាពមានហើយត្រូវរក្សាឱ្យបានរឹងមាំ ប្រជាធិបតេយ្យមានហើយយកប្រជាជនជាធំ ប៉ុន្តែប្រជាពលរដ្ឋម្នាក់ៗក៏ត្រូវធ្វើសកម្មភាពឲ្យស្របទៅនឹងគោលការណ៍ច្បាប់ផងដែរ។ បានន័យថា ការធ្វើសកម្មភាពនយោបាយរបស់ពលរដ្ឋ គឺធ្វើស្របទៅតាមច្បាប់។

លោកប្រធានក្រុមការងារបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានគោលការណ៍ណែនាំច្បាស់លាស់និងតាំងចិត្តអនុវត្តដោយមឺងម៉ាត់នូវច្បាប់រដ្ឋ។ អ៊ីចឹងគណបក្ស ផ្សេងក៏ទៀតត្រូវតែអនុវត្តទៅតាមច្បាប់ ,គណបក្សដែលញុះញង់, គណបក្សដែលធ្វើបាតុកម្មខុសច្បាប់ គឺខុសច្បាប់ដូច្នេះត្រូវតែអនុវត្តន៍ទៅតាមច្បាប់។លោក ស្តើង សុខុម បានបន្តថាហេតុអ្វីបានជានីតិរដ្ឋសំខាន់? លោកបន្តថា៖បើមិនពង្រឹងនីតិរដ្ឋ អ្នកនយោបាយខ្លះនឹងចេញមកជាមួយពាក្យ «អញនិយម អាស្រ័យលើអញ គណបក្សអញ ក្រុមនោះក្រុមអញ ប្រទេសនិងជួបនៅភាពវឹកវរនិងប្រទូសរ៉ាយកើតឡើង» ។

ដូច្នេះសរុបមកពេលដែលមានសន្តិភាពហើយ,មានប្រជាធិបតេយ្យហើយ,គឺចាំបាច់ត្រូវពង្រឹងការអនុវត្តច្បាប់គឺនីតិរដ្ឋ ។ ទាំងបីនេះគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់ វិស័យប្រកបដោយនិរន្តរភាព ។ មានន័យថាបច្ចុប្បន្នអភិវឌ្ឍន៍គ្រប់វិស័យ ទៅថ្ងៃខាងមុខក៏អភិវឌ្ឍន៍គ្រប់វិស័យ ហើយការអភិវឌ្ឍនឹងធ្វើឥតឈប់ឈរ និងដាច់ខាតមិន ឱ្យសង្គ្រាមកើតឡើងវិញ ដាច់ខាតត្រូវយកប្រជាពលរដ្ឋជាធំ ត្រូវប្រកាន់យកនីតិរដ្ឋជាធំ ។ លោកបញ្ជាក់ថាចំណុចនេះគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាតិហើយក៏មាន នៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ។ អញ្ចឹងមានន័យថាបើកគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជានិងធា នាបានសន្តិភាពសម្រាប់ជាតិមាតុភូមិ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយសាធារណៈ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនិងប្រកាន់យករបបប្រជាធិប តេយ្យសេរីពហុបក្ស ,ប្រជាពលរដ្ឋជាម្ចាស់សិទ្ធិអំណាច,ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការដើរហើរ ,មានសិទ្ធិក្នុងការនិយាយស្ដី មានសិទ្ធិក្នុងការប្រកបមុខរបររកទទួល ទានផ្សេងៗតាមការជ្រើសរើសរបស់ខ្លួន ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតប្រទេសជាតិនិងមានការ​អនុវត្ត​ច្បាប់​និង​ការគោរព​ច្បាប់​ដោយ​ពេញលេញ​មាន​ប្រព័ន្​ទទួ លខុសត្រូវនិង​យុត្តិធម៌​ជាក់លាក់ ។ ចំណុចមូលដ្ឋានគ្រឹះទាំងបីនេះនឺងនាំមកនូវការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ហើយកត្តាសំខាន់បំផុតគឺសុខសន្តិភាព មានសុខសន្តិ ភាពទើបមានប្រជាធិបតេយ្យ និង ការគោរពច្បាប់ ។

លោក ស្តើង សុខុម និងក្រុមការងារគណបក្សមូលដ្ឋានស្រុកកំចាយមារបានប្តេជ្ញាថាគណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត ។ ដោយឡែកខេត្ត ព្រៃវែងដែលតែងតែទទួលសម្លេងគាំទ្រពីប្រជាពលរដ្ឋ ពិសេសស្រុកកំចាយមារដែលរាល់ការបោះឆ្នោតកន្លងមកទាំងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និង បោះឆ្នោតជាតិ តែងតែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ សង្ឃឹមថាបងប្អូនទាំងអស់គ្នាទាំងក្រុមការងារចុះមូលដ្ឋាន​ស្រុកកំចាយមារទាំងបងប្អូនសមាជិកបក្សនៅមូលដ្ឋាននឹងធ្វើឲ្យ មានសមិទ្ធផលថ្មីទៀតតាមរយៈលទ្ធផលបោះឆ្នោតនិតិកាលទី ៧ នៅខែកក្កដា ២០២៣ ខាងមុខ ដើម្បីជាការតបស្នងចំពោះថ្នាក់ដឹកនាំកណបក្សប្រជាជនកម្ពុជាដែល បានខិតខំកសាងសមិទ្ធផលយ៉ាងច្រើនជូនជាតិ និង ជូនដល់ប្រជាពលរដ្ឋស្រុកកំចាយមារ ។ លោកប្រធានក្រុមការងារបានបន្តថាសម្ដេចក្រឡាហោម ស ខេងនិង លោក ជំទាវបានកសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តព្រៃវែង ពិសេសស្រុកកំចាយមារ ទាំងវិស័យពុទ្ធចក្រក៏ដូចជាអាណាចក្រដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវបេតុង ទឹកស្អាត សាលារៀន មណ្ឌលសុខភាព វត្ត អារ៉ាម ដែលសមិទ្ធផលទាំងអស់នេះមិនដែលមានឡើយកាលពីសម័យមុន ។

លោក ស្តើង សុខុម បន្តថាយើងជាថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន យើងជាសកម្មជនរបស់គណបក្ស យើងប្ដេជ្ញាទាំងអស់គ្នាសម្រេចឲ្យបាននូវ​សមិទ្ធផលនិងស្នាដៃថ្មី ជូនគណបក្សជាពិសេសតាមរយៈនៃលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ ព្រោះយើងមានពេលវេលាគ្រប់គ្រាន់ពីពេលនេះតទៅសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅការ បោះឆ្នោតនីតិកាលទី ៧ ឲ្យទទួលបានជោគជ័យជាដាច់ខាត ។

នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារបានធ្វើការកោតសរសើរនិងអរគុណដ៏ស្មោះស្ម័គ្រសារជាថ្មីម្តងទៀតចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់កម្លាំងសរុបមន្រ្តីនិងសកម្មជននៃក្រុមការងារនិងគណបក្សស្រុកកំចាយមារដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងមក។

លោកប្រធានក្រុមការងារបានធ្វើការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា គឺពុះពារសម្រេចឱ្យបានជោគជ័យទាំងស្រុង សម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខាងមុខដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់មាតុភូមិ និងប្រជាជនកម្ពុជាជាដ រាបតរៀងទៅ។

លោកប្រធានក្រុមការងារក៏បានថ្លែងមតិជំរុញលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងប្រសិទ្ធភាពអង្គការចាត់តាំងមូលដ្ឋានរបស់បក្សដើម្បីផ្សារភា្ជប់ជិតស្និទ្ធជាប្រចាំជាមួយអ្នកបោះឆ្នោតតាមរយៈសកម្មភាពការងារជាក់ស្តែងរស់រវើករបស់សាខាបក្សភូមិនិងក្រុមបក្ស។ ទន្ទឹមនោះត្រូវបន្តជំរុញចលនាសកម្មភាពជាក់ ស្តែងនៃប្រក្រតីភាពជីវភាពរស់នៅតាមសហគមន៍ជាពិសេសមន្រ្តីនិងសកម្មជនរបស់យើងនៅមូលដ្ឋានត្រូវពុះពារប្រើប្រាស់គ្រប់ឱកាសធ្វើអំពើល្អបំរើប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះលោក ស្តើង សុខុម ក៏បាននាំយកអង្ករចំនួន ១០តោន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនដល់គណបក្សស្រុក និង គណបក្សឃុំ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានសមាជិកទទួលមរណភាពនៅក្នុងមូលដ្ឋាន និងជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាតខ្លាំង៕