(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃនេះបានច្រានចោលសំណើឲ្យមានវិធានការរឹតបន្ដឹងការលក់ និងគ្រប់គ្រងកាំភ្លើង ដែលស្នើឡើងដោយសភាអាមេរិក ក្រោយពេលមានការវាយប្រហារស្លាប់យ៉ាងរង្គាលនៅក្លិបកម្សាន្ត Orlando កាលពីសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា។
បើទោះបីជាព្រឹទ្ធសភាសហរដ្ឋអាមេរិក បានសម្រេចច្រានចោលវិធានការគ្រប់គ្រង់អាវុធក្ដី ក៏សមាជិកព្រឹទ្ធសភាមួយចំនួន នៅតែមានក្ដីសង្ឃឹមថា មានវិធានការសម្រេបសម្រួលមួយនៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងដើម្បីរក្សាអាវុធឲ្យនៅឆ្ងាយពីមនុស្ស និងដើម្បីកុំឲ្យមានករណីភេរវកម្មកើតមានឡើង។
វិធានការគ្រប់គ្រង់ការលក់អាវុធនេះ ត្រូវបានស្នើឡើងជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក ច្រានចោលរហូត បើទោះបីជាមានមតិរិះគន់ពីសំណាក់ប្រជាពលរដ្ឋខ្លាំងយ៉ាងណាក្ដី៕