(ភ្នំពេញ)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មិថុនា​នេះ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ ណៃ​ វ៉ង់ដា​ ពុំ​បាន​និយាយ​អ្វី​នោះទេ​ ជាមួយ​អ្នក​សារព័ត៌មាន​ នៅ​ពេល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​រូបលោក​មក​កាន់​​សាលា​ដំបូង​រាជធានីភំ្នពេញ​ ​ ដើម្បី​សាកសួរ​បទល្មើស​សូកប៉ាន់​សាក្សី​ ពាក់ព័ន្ធ​រឿង​អ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​។ បច្ចុប្បន្ន​លោក​ ណៃ​ វ៉ង់ដា​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​រាជធានីភំ្នពេញ​។

ជាមួយ​គ្នា​នេះ​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ក៏​នឹង​ត្រូវ​តុលាការ​សាកសួរ​ផងដែរ​ នៅ​រសៀល​ថ្ងៃ​ទី​២១​ ខែ​មិថុនា​នេះ​ ក្រោម​ការ​ចោទប្រកាន់​ពី​សូកប៉ាន់​សាក្សី​ ដូចគ្នា​នឹង​ការ​ចោទប្រកាន់​លោក​ ណៃ​ វ៉ង់ដា​ ដែរ​៕