(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់ អាណត្តិការងារនៅឆ្នាំ២០២២នេះ ចូលជួបជម្រាបលា។
សូមបញ្ជាក់ថា លោក ប៉ាប្លូ កាង បានអញ្ជើញមកបំពេញការងារនៅកម្ពុជា កាលពីកំលុងឆ្នាំ២០១៩។ ក្នុងពេលបំពេញការងារនៅកម្ពុជា លោក បានធ្វើការងារយ៉ាងសកម្ម ក្នុងការជំរុញលើកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងអូស្ត្រាលី។
លោកក៏ជាឯកអគ្គរដ្ឋទូតមួយរូប ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ឱ្យកាន់តែល្អប្រសើរ៕