(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីការចំនួន២រូប ជាអនុប្រធាន និងអគ្គលេខាធិការប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនមានពិការភាពដោយសារមីន។

បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មន្ត្រីរាជការទាំង២រូបនេះរួមមាន៖

ទី១៖ លោក ព្រំ សុភមង្គល ត្រូវបានតាំងតែង ជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនមានពិការភាពដោយសារមីន មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។

និងទី២៖ ​លោក លី បញ្ញារិទ្ធ ត្រូវបានតែងតាំងជាអគ្គលេខាធិការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនមានពិការភាពដោយសារមីន មានឋានៈស្មើរដ្ឋមន្ត្រី៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖