(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលដល់ពេលបញ្ចត់អាណត្តិ ការងារនោះ ចូលជួបជម្រាបលា។
សូមបញ្ជាក់ថា លោក ប៉ាក ហឹងឃ្យង បានអញ្ជើញមកបំពេញបេសកកម្មការងាររបស់ខ្លួននៅកម្ពុជា កាលពីកំលុងឆ្នាំ២០១៩។
ក្នុងពេលបំពេញការងារនៅកម្ពុជា លោក ប៉ាក ហឹងឃ្យង បានយកចិត្តទុកដាក់ចំពោះតួនាទីយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង និងអាស៊ាន-កូរ៉េខាងត្បូង។
ក្នុងអាណត្តិការងាររបស់លោក បានសម្រេចនូវលទ្ធផលការងារជាច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង៕