(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង ១៦ល្ងាច) បានឲ្យដឹងថា កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៣ករណី ឃាត់មនុស្ស៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ២នាក់ និង មុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២០០០ក្រាម និង៣កញ្ចប់តូច។
ការបង្ក្រាបនោះ រួមមានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ ដកហូតមេតំហ្វេតាមីន (ice) ២០០០ក្រាម, រាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ និងខេត្តកំពង់ចាម បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕