Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះចម្បាំងចិន ហោះល្បាតក្បែរនាវាចម្បាំងអាមេរិកជាប់ជានិច្ច នៅក្បែរសមុទ្រចិនខាងត្បួង

20-06-2016 23:36

(អាមេរិក)៖ មេបញ្ជាការកងទ័ពជើងទឹកអាមេរិកមួយរូប បានថ្លែងឲ្យដឹងថា យន្តហោះចម្បាំងរបស់​ចិនបាន​ហោះ​​ក្រវែលជិតៗ នាវាចម្បាំងរបស់ខ្លួន (USS John C. Stennis) ដែលកំពុងឈរជើងនៅជិតតំបន់​ព្រំដែន​សមុទ្រចិនខាងត្បួង។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន ABC News នៅថ្ងៃទី២០ ខែមិថុនា។

នាវាចម្បាំងអាមេរិក USS John C.Stennis បានបង្ខិតខ្លួនចូលកាន់តែជិត នៅតំបន់ជម្លោះសមុទ្រចិនខាង​ត្បួង កាលពីសប្ដាហ៍មុន ដោយវត្តមាននាវាចម្បាំងមួយនេះ បានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ​មិនស្ងប់ចិត្ត ព្រោះអាមេរិកកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួន នៅតំបន់ដែលខ្លួនគិតថា ជាដែនអធិបតេយ្យភាព។

ផ្ទុយទៅវិញអាមេរិកបានលើកឡើងថា វត្តមាននាវាចម្បាំងនេះគឺគ្រាន់តែចង់ពង្រីកប្រតិបត្តិការនៅលើចក្រ​ព្រំដែន​សមុទ្រអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ការចេញល្បាតរបស់យន្តហោះចម្បាំងចិន មិនបានបង្កឲ្យមានការប៉ះទង្គិចគ្នាមួយ​កងកម្លាំងនាវាអាមេរិកឡើយ៕