(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ចាត់តំណាងនាំរថយន្តសង្គ្រោះបន្ទាន់១គ្រឿង ប្រគល់ជូនរដ្ឋបាលខេត្តកំពងចាម សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកកងមាស។

ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់នេះ បានធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនេះគឺម៉ាក HYUNDAI STAREX AMBULANCE មកពីប្រទេសកូរ៉េខាងត្បូង ជាអំណោយរបស់មេបញ្ជាការកងពលតូចលេខ៧០ ផ្ដល់ជូនមករដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់លើវិស័យសុខាភិបាល។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មេបញ្ជាការកងពលតូចលេខ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងសូមគោរពជូនពរ លោកមេបញ្ជាការ ព្រមទាំងសហការី ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕