(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ជនជាតិចិន៩នាក់ ដោយបានមានចូលមកធ្វើការខុសច្បាប់ នៅក្នុងការដ្ឋានសំណង់ City Park។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោយពីមានកិច្ចសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោក បានចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងឈ្មោះ City Park មានទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ៣៥២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដោយមានរកឃើញជនជាតិចិន១៩នាក់ ក្នុងនោះ១០នាក់មានលិខិតឆ្លងដែនត្រឹមត្រូវ និង៩នាក់អត់មានលិខិតឆ្លងដែន។
ក្រោយពីធ្វើការឃាត់ខ្លួនជនជាតិចិន៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕