(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ និងភរិយាព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបុណ្យទក្ខិណានុបទាន និងឆ្លងចេតិយ៍នៅវត្តព្រះធាតុភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបាសិកាប៉ែន យឺនក៏ដូចជាបុព្វការីជនមានញាត្តិការទាំង៧សន្តាន ដែលបានចែកកាយរំលាយឋានទៅកាន់បរលោកផុតហើយ។
ពិធីនេះរៀបចំឡើងនៅក្នុងបរិវេនវត្តព្រះធាតុនាល្ងាចថ្ងៃទី១៩ លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ជាកិច្ចឆ្លងបុណ្យទក្ខិណានុបទាន។
ក្នុងឱកាសបុណ្យទក្ខិណានុបទាន ខាងលើនេះដែរលោក ប្រាជ្ញ សីហា នឹងភរិយាក៏បានប្រគេនបច្ច័យ ជាង២លានរៀល នឹងប្រាក់ដុល្លារ ១២៦៥ ដុល្លារ ជូនព្រះចៅអធិការវត្ត ដើម្បីយកទៅកសាងវត្តបន្ថែមទៀត ៕