(ភ្នំពេញ)៖ នារសៀលថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌពោធិ៍សែនលោក ជ័យ ហែម ដារិទ្ធ បានបើកកម្មវិធីផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយធំ ដល់មន្ត្រីសាលាខណ្ឌចំនួន១៦៨នាក់។
វ៉ាក់សាំងដែលផ្តល់ជូនដល់មន្ត្រីនាឱកាសនេះ គឺឧបត្ថម្ភជូនពី លោកឧកញ៉ា នី សម្បត្តិ អគ្គនាយក្រុមហ៊ុន អៀ កូ។
លោក ហែម រិទ្ធិបានថ្លែងថា ក្នុងយុទ្ធនាផ្តល់វ៉ាក់សាំងការពារជំងឺផ្តាសាយនេះគឺដើម្បីឱ្យមន្ត្រីទាំងអស់មានសុខភាពមាំមួនដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យទុកដាក់ពីបញ្ហាសំរាមឲ្យបានត្រឹមត្រូវ ហើយសំរាមត្រូវច្រកថង់ផ្លាសស្ទីកបោះក្នុងធុងសំរាម កុំចោលពាសវាលពាសកាល តាមផ្លូូវសាធារណៈ ព្រោះសំរាមទាំងអស់នេះវាបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពបរិស្ថានអនាម័យផងដែរ៕