(ភ្នំពេញ)៖ តាមរយៈសារបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ សត្រូវនៃជាតិសាសន៍ឯង ដែលមានងារជាទណ្ឌិតក្បត់ជាតិ ឈ្មោះ សម រង្ស៊ី បានពោលពាក្យបំភ្លៃ បំភាន់មហាជន ជាថ្មីម្តងទៀត ដោយបង្កប់អត្ថន័យប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះប្រធានាធិបតីបារាំង ដោយចោទថាមេដឹកនាំបារាំងល្ងង់ខ្លៅ ចាញ់បោកនាយករដ្ឋមន្ត្រីខ្មែរ តាមរយៈការទទួលស្វាគមន៍ក្នុងនាមជាប្រធានអាស៊ាន។
តាមការពិត សាធារណជនទូទៅ ទាំងខ្មែរ និងបរទេស ពិតជាអស់សំណើច និងហួសចិត្តបំផុត ដែលបុគ្គលជាប់ឈាមក្បត់ជាតិតពូជនេះ គ្មានចំណេះដឹងទាល់តែសោះ អំពីកិច្ចការពាក់ព័ន្ធនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា “អាស៊ាន” ក៏ដូចជាការងារការទូត និងទំនាក់ទំនងអន្តរជាតិ។ ដោយសារតែច្រណែនស្លឈាម និងឈឺចិត្តជាអតិបរមា ដែលឃើញប្រមុខដឹកនាំជាតិជាទីគោរពស្រឡាញ់នៃជាតិខ្មែរ ត្រូវបានទទួលរាក់ទាក់ ស្វាគមន៍ ពេញមុខពេញមាត់ នៅលើឆាកអន្តរជាតិ ជាពិសេស ភាពជិតស្និទ្ធ ល្អូកល្អឺន រវាងនាយករដ្ឋមន្ត្រីខ្មែរ និងប្រធានាធិបតី នៃប្រទេសបារាំង ។ ខួរក្បាលរបស់មេឧបឃាត សម រង្ស៊ី ត្រូវបានរួបរឹតដោយគំនិតអគតិ មោហ៍បាំងជញ្ជាំងបិទ មិនដឹងខុសត្រូវទាល់តែសោះ។
ក្រៅពីសំដៅប្រមាថប្រធានាធិបតីបារាំង សំណេររបស់ទុរជន សម រង្ស៊ី ក៏ជាការប្រមាថមាក់ងាយ ចំពោះបណ្តាប្រទេសអឺរ៉ុប ស្នងការអឺរ៉ុប សភាអឺរ៉ុប និងរដ្ឋម្ចាស់ផ្ទះ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន យ៉ាងពេញលក្ខណៈការទូត និងស្របតាមនិយាមអន្តរជាតិ ព្រមទាំងមើលស្រាល បន្តុះបង្អាប់ចំពោះថ្នាក់ដឹកនាំ និងប្រជាជន នៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ ដែលចូលរួមជាសមាជិកអាស៊ាន ក្រោមអធិបតីភាពជាប្រធានដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាមការពិត ធម្មនុញ្ញអាស៊ានបានកំណត់យ៉ាងច្បាស់ថា ប្រធានអាស៊ានមានអាណត្តិពេញមួយឆ្នាំប្រតិទិន មានន័យថា ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែល។ រីឯការប្រគល់ញញួរប្រធានអាស៊ាន គ្រាន់តែជាការធ្វើឡើងមុន និងជានិមិត្តរូប នៅឱកាសនៃការបិទបញ្ចប់កិច្ចប្រជុំអាស៊ាននីមួយៗ ប៉ុន្តែមិនមែនជាការកំណត់ថាបញ្ចប់អាណត្តិនៃប្រធានអាស៊ានដែលប្រគល់ញញួរនោះទេ។
ដោយសារតែភាពល្ងិតល្ងង់ ការទម្លាប់បំផ្លើសជាត្រីមុខ និងការប្រមាថមើលងាយគេឯងនេះហើយ ទើបជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ទទួលបានតែភាពបរាជ័យជាប់ជាដរាប អស់តម្លៃជាមនុស្ស ទទួលរងនូវភាពឯកាកណ្តោចកណ្តែង ហើយកំពុងតែឈឺចុកចាប់ឆ្កួតលីលា ដោយសារតែឃើញប្រជាជាជាតិខ្មែរថ្កុងថ្កើងរុងរឿង និងប្រមុខដឹកនាំខ្មែរមានកិត្តិយសស្មើមុខស្មើមាត់ជាមួយប្រទេសជាមិត្តគ្រប់ទិសទី។
ការពិតពីមាតុភូមិ, ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២