Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ផលិតវិដេអូបង្ហាញថា «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃសិទ្ធិរបស់មនុស្ស» (Video Inside)

20-06-2016 18:08

(ភ្នំពេញ)៖ ភ្លើងសង្រ្គាម ជាគ្រោះមហន្តរាយ ដ៏ធំធេងសម្រាប់មនុស្សជាតិ ដែលនឹងបំផ្លាញនូវអ្វីៗសព្វបែបយ៉ាងទាំងអស់។ កម្ពុជា គឺជា ប្រទេសមួយនៅឥណ្ឌូចិន ដែលរងឥទ្ធិពលសង្រ្គាមត្រជាក់ពីការពង្រីកឥទ្ធិពលរបស់ប្រទេសប្រកាន់របបសេរី និងកុម្មុយនីស្តកាលពីអតីត កាល និងដុតកម្លោចកម្ពុជាស្ទើរក្លាយជាផេះ ប្រជាពលរដ្ឋបានរងទុក្ខវេទនាយ៉ាងក្រៃលែង។

ព្រោះតែមិនចង់ឃើញកម្ពុជាធ្លាក់ក្នុងដានប្រវត្តិសាស្រ្តដ៏ឈឺចាប់ជាថ្មី គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន បានផលិតវីដេអូឃ្លីបខ្លីមួយ ជាសារបង្ហាញ និងបំផុសស្មារតីប្រជាពលរដ្ឋខ្មែរឲ្យស្រឡាញ់សន្តិភាព និង រួមគ្នាថែររក្សាសន្តិភាពនៅកម្ពុជា  ដែលកំពុងមាននាពេលបច្ចុប្បន្ន។

ក្នុងវីដេអូឃ្លីបរយៈពេល ៣នាទី ដែលមានចំណងជើងថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស» បានលើកបង្ហាញពីភាពរងទុក្ខវេទនា របស់ប្រជាពលរដ្ឋកម្ពុជា និងភាពខ្ទេចខ្ទាំរបស់ប្រទេសកម្ពុជា ក្នុងសម័យសង្រ្គាម ហើយក៏បានលើកបង្ហាញនូវទុក្ខវេទនា និង ភាពខ្ទេចខ្ទាំ របស់ប្រជាជន និង ប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជួបភ្លើងសង្រ្គាមនាពេលបច្ចុប្បន្នផងដែរ។

ខាងក្រោមគឺជាវីដេអូ ដែលរៀបចំឡើងដោយគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និយាយពីមហន្តរាយដោយភ្លើងសង្រ្គាម៖