(កំពង់ធំ)៖ លោក នី ផល្លី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្នោតជុំ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំពិធីប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារចុះជួយឃុំ និងភូមិទាំង៩ នៃឃុំត្នោតជុំ និងក្រុមការងារតាមវិស័យ រួមមាន ក្រុមការងារស្រ្តីទេសចរណ៍ វប្បធម៌ និងសិល្បៈ, ក្រុមការងារច្បាប់និងដោះស្រាយវិវាទ និងក្រុមការងារលេខាធិការដ្ឋាននៅទីស្នាក់ការគណបក្សឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក នី ផល្លី បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមការងារដែលទទួលបានការចាត់តាំងតាមរយៈការប្រកាសខាងលើ ព្រមទាំងសមាជិក-សមាជិកានៃអង្គពិធីទាំងមូល ក៏ដូចជាផ្តាំផ្ញើទៅសកម្មជនគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់នៅឃុំត្នោតជុំ៖
១៖ បន្តស្មារតីសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង ដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។
២៖ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈមជូនសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានជាប្រចាំ និងតាមខ្នងផ្ទះដោយតម្កល់ផលប្រយោជន៍គណបក្ស និងប្រជាពលរដ្ឋជាធំ ដែលជាកត្តាគន្លឹះឆ្ពោះទៅការដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នាពេលខាងមុខ។
៣៖ បន្តគាំទ្រនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ត្នោតជុំ សហគមន៍បឹងបបែល និងសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមមូលដ្ឋាន ព្រមទាំងការអភិរក្សធនធានក្នុងតំបន់ការពារ។
៤៖ បន្តលើកកម្ពស់ការងារស្រ្តី ទារក កុមារ និងចាស់ជរា ព្រមទាំងបន្តគាំទ្រដល់ក្លឹបសិក្សាសិស្សវិទ្យាល័យនិងអនុវិទ្យាល័យ និងក្លឹបរបាំនិងសិល្បៈនៅគ្រប់ភូមិ
៥៖ ក្នុងគោលបំណងរកការផ្គត់ផ្គង់ជីគុណភាពល្អ និងតម្លៃសមរម្យ លោក នី ផល្លី បានឱ្យក្រុមការងាររៀបចំចងក្រងប្រជាកសិករក្នុងឃុំ រួចធ្វើការបញ្ចារទិញរួមក្នុងទ្រុងទ្រាយធំ ដើម្បីទទួលបានតម្លៃបោះដុំ និងល្អជាងការទិញរាយ។
៦៖ ជំរុញប្រជាពលរដ្ឋបង្កើនការដាំដុះឱ្យបានច្រើន ខណៈក្រុមការងារជួយផ្នែកបច្ចេកទេស និងរកទីផ្សារ។
៧៖ បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងបន្តបើកទូលាយទទួលយកអ្នកស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមកម្លាំងគ្នាក្នុងកិច្ចអភិវឌ្ឍឃុំត្នោតជុំឱ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត៕
លោក នី ផល្លី ដឹកនាំការងារមូលដ្ឋាននេះធ្វើឡើងក្នុងនាមតំណាងលោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក៕