(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញលិខិតអនុញ្ញាតឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចំនួន៧រូប ព្រមទាំងសហការី២រូប ចុះសួរសុខទុក្ខជនជាប់ឃុំ១៥នាក់ នៅពន្ធនាគារព្រៃស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
នៅក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ចំពោះសំណើសុំចុះសួរសុខទុក្ខតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ រួមមានលោក ហុង សុខហួរ លោក អ៊ុ សំអាន និងលោក ស៊ាង ចែត គឺមិនអនុញ្ញាតឡើយ ដោយសារតែករណីអ្នកទាំងអស់នេះ ស្ថិតនៅក្នុងការសាកសួររបស់តុលាការ ដូចនេះគួរស្នើសុំការ អនុញ្ញាតពីអាជ្ញាធរតុលាការជាមុនសិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនលោក គង់ សុភា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
ជាបន្តសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖