(កណ្ដាល)៖ ពលរដ្ឋក្រីក្រនិងចាស់ជរាគ្មានទីពឹងចំនួន១០គ្រួសារ នៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកខ្សាច់កណ្ដាល ដែលអំណោយនេះត្រូវបានលោកថេង មករា ជួសមុខលោកចេង អភិបាលស្រុក នាំយកទៅប្រគល់ជូនកាលពីពេលថ្មីកន្លងទៅនេះ ។

លោកថេង មករា តំណាងឲ្យលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានពាំនាំយកប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលស្រុក សួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះ និងបានណែនាំឲ្យមានការរស់នៅ ការហូបចុក ហូបទឹកស្អាត ប្រកបដោយអនាម័យខ្ពស់ ជៀសវាសមានបញ្ហាសុខភាព និងជាពិសេសបានជំរុញឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីការពារ និងជៀសឆ្ងាយពីជំងឺកូនវីដ១៩ផងដែរ។

គួរជម្រាបថា អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១៥គីឡូក្រាម,មីជាតិ១កេស,ទឹកត្រី៣ដប,ទឹកស៊ីអ៉ីវ៣ដប និងថវិកា ៥ម៉ឺនរៀល ៕