(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ង្វៀន វ៉ាន់នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅ​វិមានសន្តិភាព។

សូមបញ្ជាក់ថា លោក ង្វៀន វ៉ាន់នេន កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ៕