(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ ​ដែលជាឪពុកបង្កើតរបស់លោក ជិន ម៉ាលីន រដ្ឋលេខធិការក្រសួងយុត្តិធម៌ បានទទួលមរណភាព នាថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

សពរបស់ លោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ ត្រូវបានតម្កល់នៅវត្តប្រជុំទី ក្រពើហា ផ្លូវជាតិលេខ២ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។

មរណភាពរបស់ លោកវេជ្ជបណ្ឌិត ជិន ស៊ុនតក់ គឺជាការបាត់បង់បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌។ ដំណឹងមរណភាពនេះ ចាត់ទុកជាការយាង និងអញ្ជើញ ញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីបុណ្យ៕