(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីតយុទ្ធជន នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ក្នងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តទុកដាក់ជាប្រចាំ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកបឹងជង្រុកតេជោឈ្នះឈ្នះ និងបានកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានចាត់ទុកបញ្ហាមនុស្សចាស់ ជាបញ្ហាចម្បងអាទិភាពដែលត្រូវតែគិតគូរ យកចិត្តទុកដាក់មើលថែជាចាំបាច់ និងសូមឲ្យកូនចៅជំនាន់ក្រោយ ត្រូវតែមើលថែឱពុកម្តាយរបស់ខ្លួនឲ្យបានល្អ។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានចែកអំណោយចែកជូនអ្នកចូលរួម ចំនួន៣៤៣នាក់ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់រួមមាន៖
១៖ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្កសរ១គីឡូ កៅអៀកខ្លា៥បន្ទះ អំបិលអ៊ីយ៉ូត១គីឡូ បំពង់ហឺត២ដប ប្រេងឆាដប១លីត្រ ១ដប សារុង១ ក្រម៉ា១ និងថវិកា២ម៉ឺនរៀល។
២៖ ឧបត្ថម្ភក្រុមការងារសម្ដេចតេជោ, ក្រុមការងារស្រុកម៉ាឡៃ, ក្រុមការងារកងកម្លាំង, ប្រជាការពារភូមិតេជោឈ្នះឈ្នះ, អនុសាខានិងសាខាបក្សភូមិ, ក្រុមគ្រូពេទ្យលោកគ្រូ អ្នកគ្រូ, យុវជនសម្ពន្ធស្រលាញ់សន្តិភាព, សឹករងស្រុក, នគរបាលស្រុក, អាវុធហត្ថស្រុក សរុបថវិការួម៧,៥០០,០០០រៀល៕