(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ​ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

ក្នុងឱកាសនោះ លោក ទេព នីថា បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធ ដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មកគ.ជ.ប វិញ។

ម្យ៉ាងទៀតក៏ប្រមូលយោបល់បន្ថែមដើម្បីកែលម្អបទបញ្ជា និងនីតិវិធីនេះ ឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទ នៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងមានអនុលោមភាពតាមច្បាប់ជាធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឲ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខ សំដៅធានាឲ្យការបោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុន និងដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ១៩ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ខាងក្រោមនេះ ជាការថ្លែងបិទកិច្ចប្រជុំពិគ្រោះយោបល់របស់លោក ទេព នីថា៖