(បាត់ដំបង)៖ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានប្រកាសសមាសភាពក្រុមការងារគណបក្ស ចុះជួយសង្កាត់ចំការសំរោង និងសមាសភាពក្រុមការងារចុុះតាមភូមិទាំង៥ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដើម្បីរៀបចំរចនាសម្ព័ន្ធមុនដំណើរបោះឆ្នោតជ្រើងរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី កែវ ដាណា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ចំការសំរោង ក្រុងបាត់ដំបង តំណាងលោក ជូ គឹមឡេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារបក្សចុះជួយភូមិទាំង៥ នៃសង្កាត់ចំការសំរោង និងសមាជិក សមាជិការ ក្រុមការងារបក្ស ចំនួន១២០នាក់ ចូលរួមផងដែរ។
បន្ទាប់អំណានរបាយការណ៍សេចក្តីសម្រេចរបស់ប្រធានគណបក្សសង្កាត់ចំការសំរោង និងអានសេចក្តីសម្រេច កែសម្រួល
បំពេញបន្ថែម និងចាត់តាំងថ្មីដោយលោក ហឿន ឌឿ អនុប្រធានគណបក្សក្រុងរួចមក។ លោកស្រី កែវ ដាណា មានប្រសាសន៍សំណេះសំណាលជាមួយសមាជិកក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះជួយសង្កាត់ចំការសំរោងក្រុងបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះជួយភូមិទាំង៥នៃសង្កាត់ចំការសំរោង ដែលទើបប្រកាស កែសម្រួល ចាត់តាំងបំពេញបន្ថែម ទាំងអស់ ដោយក្តីសោមនស្សរីករាយ។
លោកស្រី កែវ ដាណា ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ដែលមានឈ្មោះក្នុងសេចក្តីសម្រេចនេះ សូមយកចិត្តទុកដាក់អនុវត្តការងារ ដែលគណបក្សបានប្រគល់ជូន ដើម្បីបំរើប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ និងត្រូវសហការគ្នាជាមួយប្រធានបក្សសង្កាត់ បក្សភូមិ សកម្មជនបក្ស សមាជិកបក្សឱ្យបានល្អប្រសើ។
លោកស្រីបានថ្លែងថា ការប្រគល់ភារកិច្ចជូនក្រុមការងារនាពេលនេះ គឺដើម្បីពង្រឹងការងារបក្ស ពិសេសចុះត្រួតពិនិត្យមើលប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដែលជាសមាជិកបក្សនូវជីវភាពរស់នៅ របស់ពួកគាត់ និងសមាជិកបក្សចាស់ ណាដែលកំពុងជួបការលំបាក ត្រូវជួយគាត់ឱ្យបានទាន់ពេលវេលា និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់។
សម្រាប់ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្តនីតិកាលទីកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលបានជ័យជំនះជូនគណបក្សប្រជាជន ដែលមានសម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេស ឆ្ពោះទៅការកសាង និងអភិវឌ្ឍជាតិយើង កាន់តែរីកចម្រើនខ្លាំង និងជឿនលឿន បានរក្សាមរតកនេះទុកជូនសម្រាប់យុវជនបន្តវេណ និងប្រជាជនជំនាន់ក្រោយផងដែរ៕