(បន្ទាយមានជ័យ)៖ នៅថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ច័ន្ទមុនី ផ្តល់ជូនប្រជាពលរដ្ឋទាំង៦៧ឃុំ/សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់ចែកជូនគ្រួសារខ្វះខាត ជួបបញ្ហាលំបាក តាមខ្នងផ្ទះអំណោយទាំងអស់នេះ គឺដើម្បីជួយទ្រទ្រង់ជីវភាពខ្វះខាតរបស់គ្រួសារ ក្រីក្រងាយរងគ្រោះ តាមមូលដ្ឋានជាក់ស្តែង។

សូមជម្រាបថា អំណោយទាំងនោះ ក្នុងមួយឃុំ/សង្កាត់ ទទួលបាន៖ អង្ករ ៨០០គីឡូក្រាម, មី ៤០កេស, ទឹកត្រី ៤០យួរ, ទឹកស៉ីអ៉ីវ ៤០យួរ និងត្រីខ ៤០យួរ៕