(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់
២៖ កូរ៉េខាងជើង ធ្វើតេស្ដ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹង» ទំនងសម្រាប់ការអភិវឌ្ឍមីស៊ីល ICBM
៣៖ សម រង្ស៊ី ពិតជាល្ងង់ខ្លៅមែនទែន សូម្បីតែអាណត្តិប្រធានអាស៊ានក៏មិនដឹង, ហើយក៏ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះ ប្រធានាធិបតីបារាំងម៉ាក្រុង និងមេដឹកនាំអឺរ៉ុប២៧ប្រទេសថាជា «មនុស្សល្ងង់»
៤៖ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន
៥៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផល នៃទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋបារាំង
៦៖ សេតវិមាន៖ អាមេរិកមិនមែនកំពុងស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ីទេ ប៉ុន្តែនឹងបន្តផ្តល់ជំនួយសន្តិសុខដល់ទីក្រុងកៀវ
៧៖ សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន៥នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍
៨៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់បេឡារុស នៅដើមសប្តាហ៍ក្រោយ
៩៖ តាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន! ខ្លឹមសារនៃការគ្រប់គ្រងសំណល់ប្លាស្ទិក ត្រូវបានបញ្ចូលក្នុងធម្មនុញឆ្នេរសមុទ្រ
១០៖ មន្រ្តីយោធាជាន់ខ្ពស់អ៊ុយក្រែន ថារុស្ស៉ីកំពុងត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមរយៈពេលយូរ
១១៖ សហភាពអឺរ៉ុប អនុម័តថវិកា ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា
១២៖ ឥណ្ឌា ធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប ចំពេលមានភាពតានតឹង នៅព្រំដែនជាមួយចិន
១៣៖ ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង រហូតដល់ ១៥អង្សាសេ ជាពិសេសបណ្តាខេត្តនៅតំបន់ភ្នំ, ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន
១៤៖ ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកាយោធាដ៏មហិមា ៨៥៨ពាន់លានដុល្លារ
១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,២៣៤,៥៩១នាក់, ដូសទី៣ចំនួន ១០,៣៩៨,៨៩៩នាក់, ដូសទី៤ចំនួន ៤,៧២៣,៨៤៥នាក់ និងដូសទី៥ចំនួន ១,១៨៨,៥១៨នាក់ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២)
- ព័ត៌មាន Fresh News Plus
១៖ ខុសពីការសន្យា Musk បានលក់ភាគហ៊ុនប្រមាណ ២២លានហ៊ុនបន្ថែមទៀតរបស់ Tesla ដើម្បីសង្គ្រោះ Twitter
២៖ TikTok កំពុងប្រឈមមុខនឹងការខាតបង់ខ្លាំងប្រសិនបើសភាអាមេរិកសម្រេចអនុម័តច្បាប់ថ្មី ថាមិនត្រូវអាចនឹងបាត់ខ្លួនពីទីផ្សារអាមេរិក
៣៖ Twitter បិទគណនីអ្នកសារព័ត៌មានមួយចំនួនមកពីស្ថាប័នល្បីៗដូចជា CNN, New York Times និង Washington Post
៤៖ អ្នកលេងអិនធើណែតកូរ៉េភ្ញាក់ផ្អើល ពេលដឹងថា តារាប្រុស Seungri នឹងចេញពីពន្ធនាគារនៅដើមឆ្នាំក្រោយ
៥៖ World Cup 2022: លោក Deschamps ក្លាយជាអ្នកចាត់ការទី៤ ដឹកនាំក្រុមជម្រើសជាតិឡើងវគ្គផ្តាច់ព្រ័ត្រ ២លើក
៦៖ Henry Cavill ត្រូវបានដកតំណែងពីតួអង្គ Superman ខណៈអ្នកគាំទ្រកំពុងសង្ស័យថា អាចទៅសម្តែងជាតួអង្គ James Bond
៧៖ ខ្សែការពារ Pablo Mari វិលត្រឡប់ចូលហ្វឹកហាត់វិញ បន្ទាប់ពីរងការកាប់ដោយកាំបិត
៨៖ Real Madrid ព្រមព្រៀងចុះកិច្ចសន្យា នាំយកកីឡាករវ័យ ១៦ឆ្នាំ សញ្ជាតិប្រេស៊ីល Endrick
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)