(ភ្នំពេញ)៖ បុរសអ្នករត់កង់បីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ នាំខ្លួនមកធ្វើការសាកសួរ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បន្ទាប់ពីឃើញមានប្រើប្រាស់នូវវិទ្យុទាក់ទង និងពាក់អាវយឺតដែលមានសញ្ញានគរបាលជាតិ។

មជ្ឈមណ្ឌលប្រចាំបញ្ជា (Hotline) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ផ្សារថ្មីទី២ បានជិះល្បាតនៅលើផ្លូវកម្ពុជា ហើយបានឃើញបុរសម្នាក់រត់ម៉ូតូកង់បី ពាក់អាវយឺតនគរបាល ពេលនោះកម្លាំងសមត្ថកិច្ចបានដកហូតយកវិទ្យុទាក់ទងមករក្សាទុក។ ចំណែកអ្នកប្រើប្រាស់មិនបានឃាត់ខ្លួនទេ ដោយសារជាប់ដឹកភ្ញៀវ ហើយសុំចូលទៅបំភ្លឺ។

លុះក្រោយមកសមត្ថកិច្ចមិនឃើញបុរសរត់ម៉ូតូកង់បីនោះ មកបំភ្លឺតាមការសន្យា ក៏ស្រាវជ្រាវ និងស្វែកឃាត់ខ្លួនតែម្ដង ដើម្បីមកធ្វើការអប់រំ និងបញ្ឈប់កុំឲ្យប្រើប្រាស់ដោយខុសច្បាប់ទៀត៕