(ប៉េកាំង)៖ ដោយមានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹង ភាសាចិន-បរទេស នៃក្រសួងអប់រំរបស់ប្រទេសចិន សកលវិទ្យាល័យភាសាបរទេសធានជីននឹងរៀបចំវគ្គសិក្សាផ្លាស់ប្តូរចំណេះដឹងតាមប្រព័ន្ធ ពីចម្ងាយ «ស្ពានភាសាចិន៖ ប្រទេសចិនដ៏ចម្រុះពណ៌» សម្រាប់សាធារណជននៅប្រទេសកម្ពុជា ដែលមានចំណប់អារម្មណ៍​ ក្នុងការសិក្សាភាសាចិន និងវប្បធម៌ចិន។

វគ្គសិក្សាកម្មវិធី «ស្ពានភាសាចិន» គឺផ្តល់ជូនសាធារណជន ដោយឥតគិតថ្លៃ ហើយពេលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា និងចំណេះដឹងលម្អិតទៅលើវប្បធម៌ និងភាសាប្រទេសចិន។
វគ្គសិក្សានេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយសាធារណជន អាចចុះឈ្មោះចូលរៀនបាន ដោយគិតថ្លៃ។ កាលបរិច្ឆេទនៃការចុះឈ្មោះ គឺចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ តទៅ។ រីឯ ការឈប់ទទួលពាក្យចុះឈ្មោះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

សូមសាធារណជនទាញយក និងបំពេញ «ទម្រង់ពាក្យស្នើសុំចូលរួមវគ្គសិក្សាតាមប្រព័ន្ធពីចម្ងាយនេះ តាមតំណភ្ជាប់ (Link) ខាងក្រោមនេះ៖ https://yun.wps.cn/r/sgwJqkNVoQYWAnD?f=301 បន្ទាប់មក សូមផ្ញើពាក្យចុះឈ្មោះតាម Email: [email protected] ឬ wechat:cy937245៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)