(ភ្នំពេញ)៖ មេតុងទីនអនឡាញ និងជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីចាត់ការតាមច្បាប់ ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីចេញសែកស្អុយ។ អ្នកនាង អឿន ម៉ូលីកា កំពុងស្ថិតក្រោមការសួរនាំពីតំណាងអយ្យការអមសាលាដំបូង។

គួរជម្រាបថា អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ)។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕