(ភ្នំពេញ)៖ បុរសជាជាងភ្លើងម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី។ ហេតុការណ៍នេះកើតឡើងនារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងរោងចក្រផលិតក្រដាស់ តាមបណ្ដោយផ្លូវជាតិលេខ២ ដីឡូលេខ៩៦២ ភូមិទួលរកាង២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឿន ប៊ុនហៀង អាយុ២១ឆ្នាំ មុខរបរជាងភ្លើង និងជានិស្សិតផ្នែក អគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសមៈឆ្នាំទី៣ ស្នាក់នៅសាលាក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច្ឆ័យកន្លែងកើតហេតុក្នុងសិប្បកម្មរោងចក្រផលិតក្រដាស់ ចំណែកសពត្រូវបាន ទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកទៅធ្វើបុណ្យតាមប្រពៃណី៕