(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី១៥ ខែធ្នូនេះថា នៅពេលនេះ សមត្ថកិច្ចមានពន្លឺកាន់តែច្រើនក្នុងការស៊ើបអង្កេត ក្រោយរកឃើញរថយន្តមួយគ្រឿង ដែលពាក់ព័ន្ធនឹងគ្រាប់បែក នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍។
ទោះជាយ៉ាងនេះក្តី លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិត ខណៈដែលម្ចាស់រថយន្តនោះ គឺជាជនជាតិនចិនម្នាក់។
សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីប្រទះឃើញគ្រាប់បែកមួយគ្រា ប់ដែលប្រឡាក់ដោយនំខេក នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ រហូតដល់មានការប្តឹងបន្តទៅដល់សមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស៊ីម៉ាក់ ក៏បានរៀបចំបំផ្ទុះគ្រាប់បែកនេះចោលតែម្តង៕