(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញប្រកាសស្តីពី ការបង្កើតតំបន់គ្រប់គ្រងជលផល សមុទ្រនៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីការពារអភិរក្ស និងប្រើប្រាស់ធនធានជលផល សមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោល នយោបាយ វិស័យជលផលជាតិ និងរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្រសួងកសិកម្មបានឲ្យដឹងទៀតថា គោលដៅរបស់ប្រកាសនេះសំដៅ៖
- បង្កើតបានតំបន់ គ្រប់គ្រងជលផលសមុទ្រ
- គ្រប់គ្រង និងអភិរក្សធនធានជីវចម្រុះ ជលផលសមុទ្រឲ្យមានប្រសិទ្ធភាព
- ធានាបានការនេសាទ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ
- រួមចំណែកអភិវឌ្ឍន៍ វិស័យទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍន៍នៅតំបន់កោះរ៉ុង និងកោះរ៉ុងសន្លឹម៕
ព័ត៌មានលម្អិតសូមអាន ប្រកាសរបស់ក្រសួងកសិកម្មខាងក្រោម៖