(ភ្នំពេញ)៖ ក្រុមហ៊ុន SONY សហការជាមួយក្រុមហ៊ុន Sunsimexco Co., Ltd បានបើកសម្ពោធបន្ទប់តាំងពិព័រណ៌ ផលិតផលដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ដែលមាន ទីតាំងនៅក្បែរវិមានឯករាជ្យ អគារលេខ ១៤១ អាអឺសូន្យ និងអាអឺ១ មហាវិថីព្រះនរោតម្ត សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ សម្រាប់ដាក់តាំងបង្ហាញគ្រប់ផលិតផល SONY ដែលជាសុទ្ធតែជាម៉ាក ទទួលបានការគាំទ្រ ការជឿទុកចិត្តពីសំណាក់អតិថិជនទៅលើគុណភាព និងសេវាកម្ម។
ក្រុមហ៊ុនបានធ្វើការផ្តល់ជូនជាពិសេស សម្រាប់អតិថិជន នៅក្នុងឪកាសបើកសម្ពោធនេះមានដូចជា ការបញ្ចុះតម្លៃរហូតដល់ ៥០ភាគរយ លើគ្រប់ផលិតផល។ អតិថិជនដែលបានអញ្ជើញមកចំនួន ១៥០នាក់ដំបូង នឹងទទួលបានការបញ្ចុះតម្លៃលើផលិតផល PlayStation 4 ចំនួន ៥០គ្រឿង, កាសស្តាប់ម៉ូដែល MDRXB450AP ចំនួន ៥០គ្រឿង, បាសដាក់តាមខ្លួន មាន Wireless និង Bluetooth ម៉ូដែល SRS-XB2 ចំនួន ៥០គ្រឿង និងផលិតផលជាច្រើនមុខផ្សេងទៀត។ ចំណែកការបញ្ចុះតម្លៃនេះ ក្រៅពីផលិតផលបីមុខខាងលើ នឹងបន្តរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦។
កាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនក៏មានចែកកាដូអនុស្សាវរីយ៍ ជូនដល់អតិថិជនដែលចូលរួមទស្សនាផលិតផល នៅបន្ទប់តាំងពិពរណ៌ក្នុងថ្ងៃសម្ពោធផងដែរ ដែលកាដូមានចំនួនរហូតដល់ ១០០០។ ក្នុងពិធីបើកសម្ពោធនេះ មានអតិថិជនចូលរួមសរុបប្រមាណជាង ១០០០នាក់ ហើយពួកគាត់សម្តែងនូវអារម្មណ៍រីករាយ ដែលបានចូលរួមទស្សនាផលិតផល ថែមទាំងទទួលបានកាដូអនុស្សាវរីយ៍ ពីក្រុមហ៊ុន។
លោក តាំង សុធារិទ្ធ តំណាងក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែលជាក្រុមហ៊ុនចែកចាយផលិតផល SONY បានបញ្ជាក់ថា ដើម្បីតបស្នងដល់អតិថិជន ដោយមានការគាំទ្រពីសំណាក់អតិថិជន មកលើផលិតផល SONY ក្រុមហ៊ុននឹងបន្តរនាំមកនូវកម្មវិធីល្អៗជាច្រើនទៀតនាពេលខាងមុខ ដូចដែលក្រុមហ៊ុនធ្លាប់បាន ផ្តល់ជូនជាច្រើនកន្លងមក។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល SONY សូមទាក់ទងទៅកាន់ផ្នែកសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ 023 216 072-073 / 012 873 951៕