(ព្រុចសែល, បែលហ្ស៉ិក)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានជួបពិភាក្សាការងារ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជំនួបបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសសម្តេចតេជោ អញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប៕