(ព្រុចសែល, បែលហ្ស៉ិក)៖ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប បានចាប់ផ្តើមហើយ នាទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិក នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅក្រុងព្រុចសែល ត្រូវនឹងយប់ថ្ងៃទី១៤ ខែធ្នូ ម៉ោងនៅកម្ពុជា។
កិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងក្រោមសហប្រធាន លោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន។ កិច្ចប្រជុំកំពូលក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ាន។ តែមិនមានវត្តមានរបស់ថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ានោះឡើយ។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះកត់សម្គាល់លើបញ្ហាមួយចំនួយពាក់ព័ន្ធទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប ក៏ដូចជាបញ្ហាប្រឈមមួយចំនួនរបស់ពិភពលោកផងដែរ។
ខាងក្រោមនេះ គឺជាសុន្ទរកថាដើមទាំងស្រុងរបស់សម្តេចតេជោ៖