(រតនគិរី)៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តរតនគិរី បានបើកកិច្ចប្រជុំ ត្រៀមរៀបចំប្រកាសប្រធាន ស.ស.យ.ក ខេត្ត និងសម្ពោធអគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាពេលខាងមុខ។

កិច្ចប្រជុំប្រព្រឹត្តទៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី។

កិច្ចប្រជុំបានសម្រេចបង្កើតក្រុមការងារ ដើម្បីត្រៀមរៀបចំទទួលគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល ក្នុងពិធីប្រកាសប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសម្ពោធ អគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ក្រោម អធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

កម្មវិធីមានជាអាទិ៍៖ ក្រុមការងារខ្លឹមសាររបាយការណ៍ របៀបវារៈ លិខិតអញ្ជើញ ពិធីការ និងបដិសណ្ឋារកិច្ច, ក្រុមការងាររៀបចំទីតាំង អនាម័យ សោភ័ណ្ឌភាពទីស្នាក់ការ និងប្រព័ន្ធភ្លើង, ក្រុមការងាររៀបចំ វេទិកាគណៈអធិបតី ឧបករណ៍បំពងសម្លេង រោងកម្មវិធី និងក្រុមតន្ត្រី រៀបចំពិធី ក្រុងពាលី និងនិមន្តព្រះសង្ឃ, ក្រុមការងារហិរញ្ញវត្ថុ គៀគរថវិកា រៀបចំម្ហូបអាហារ និងភេសជ្ជៈគណៈធិបតី អ្នកចូលរួម និង អាហារសាមគ្គី៕