(ភ្នំពេញ)៖ ប្រទេសបារាំង និងកម្ពុជា បានអំពាវនាវរួមគ្នាឱ្យបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» ដែលរៀបចំឡើងនៅក្នុងក្រុងប៉ារីស ប្រទេសអ៊ុយក្រែន។ សន្និសីទនោះ ក៏មានការអញ្ជើញចូលរួមពីលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី ព្រមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប។
ក្នុងសន្និសីទនោះ បានគូសរំលេចពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន បណ្តាលមកពីសង្គ្រាមដែលធ្វើដោយប្រទេសរុស្ស៉ី។
ក្រៅតែពីអំពាវនាវឱ្យបញ្ឈប់បន្ទាន់នូវការវាយប្រហារហើយនោះ ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវសូមឱ្យដៃគូអន្តរជាតិទាំងអស់ ចូលរួមក្នុងការអំពាវនាវនេះ ហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីសម្រេចគោលដៅ៕