(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងលោក គឹម ឈុនអ៊ូ អនុប្រធានប្រចាំការ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រគល់ជូនសង្កាត់ទាំង៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់។

ដែលក្នុងនោះ ១សង្កាត់ទទួលបាន អង្ករចំនួន១តោន និងថវិកាចំនួន ១,០០០,០០០រៀល៕