Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសកម្មជនដីធ្លីថ្មគោល៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលឈរកាន់បដា ទាមទារឲ្យដោះលែង អ្នកជាប់ឃុំនៅពន្ធនាគារ

20-06-2016 12:01

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅឃាត់ខ្លួន ក្រុមសកម្មជនដីធ្លីសហគមន៍ថ្មគោលចំនួន៤នាក់ ខណៈពួកគេកំពុងឈរកាន់បដា ក្នុងគោលបំណងទាមទារឲ្យមានការដោះលែងមន្រ្តីអាដហុក និងមន្រ្តី ជ.គ.ប ទាំង៥នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារ។

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា សកម្មជនដីធ្លីទាំងនេះ បានយកថ្ងៃច័ន្ទ ជាយុទ្ធនាការ «ស្លៀកពាក់ខ្មៅ» ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំនៅពន្ធនាគារ ហើយនៅព្រឹកនេះ ក៏បានបន្តយុទ្ធនាការ នៅសង្កាត់កកាប តែត្រូវកម្លាំងសមត្ថកិច្ចចុះទៅទប់ស្កាត់ និងឃាត់ខ្លួនតែម្តង។ បើតាមសមត្ថកិច្ចក្រុមសកម្មជនទាំងនេះរួមមាន ឈ្មោះ ច្រាយ នីម ឈ្មោះ យិន ស្រ៊ី ឈ្មោះ ឈ្មោះ ង៉ូវ ណារី និងឈ្មោះ អ៊ឹម ស្រីទូច។ គិតត្រឹមវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់នេះ ក្រុមសកម្មជនទាំង៤នាក់ កំពុងស្ថិតនៅក្រោមការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយតាមនីតិវិធិបន្តទៀត៕