(កណ្ដាល)៖ ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋក្រុងតាខ្មៅ អាចប្ដឹងសុំអន្តរាគមន៍គ្រប់បែបយ៉ាងទៅនគរបាលតាមរយ:ប្រព័ន្ធបណ្ដាញសង្គមរួមមាន៖ Telegram, Whatsapp និងFacebook Messager ជាដើម។
លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២តទៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងដាក់ឲ្យដំណើរការសាកល្បងនូវប្រព័ន្ធទំនាក់ទំនងអនឡាញរួមមាន៖
*តេឡេក្រាម (Telegram)
*វ័តស្អាប់ (Whatsapp)
*ប្រអប់សំបុត្រ ហ្វេសប៊ុក (Facebook Messager) សម្រាប់ទទួលទទួលពាក្យបណ្តឹង, ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ធ្វើសៀវភៅស្នាក់នៅ (ក២), ធ្វើសៀវភៅគ្រួសារ (ក៤) និងឯកសារផ្សេងៗទៀត ...ល....នៅតាមបណ្តារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ និងក្រុមការងារប្រចាំការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
លោកអធិការបន្ថែមថា ការណ៍នេះធ្វើឡើងដើម្បីបង្កភាពងាយស្រួលជូនសាធារណ:ជន ក្នុងការឆាតមកសុំអន្តរាគមន៍ ឬសុំជំនួយផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព ដ្បិតទំព័របណ្ដាញសង្គមនេះ ថ្នាក់ដឹកនាំអាចចុចមើលបាន គ្រប់ពេលវេលា ពោលគឺវាអាចដល់ដៃថ្នាក់ដឹកនាំភ្លាមៗតែម្ដង។
លោកអធិការបានលើកឡើងទៀតថា ពលរដ្ឋអាចទាក់ទងមកតាលេខទូរស័ព្ទដោយផ្ទាល់ផងដែរតាមរយ:លេខ ០៦៩ ៧៨០ ០៥១ ឬតាម លីង (Link) ដូចខាងក្រោម៖
https://t.me/PoliceTakhmau
*ទទួលពាក្យបណ្តឹង
*ធ្វើសៀវភៅស្នាក់នៅ
*ធ្វើសៀវភៅគ្រួសារ និង ឯកសារផ្សេងៗ ។ល។ https://t.me/+HaDb6lUIknwzNTI1
សម្រាប់ពត៍មានផ្សេងពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ទោះយ៉ាងណា ក្រុមមន្ត្រីនគរបាល នឹងបន្តខិតខំប្រឹងប្រែងបំរើដល់ពលរដ្ឋជាមួយនឹងស្នាមញញឹម និងការបម្រើយ៉ាងពិតប្រាកដ៕