(ប៉ារីស, បារាំង)៖ នៅចំពោះមុខលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតរំលឹកពីការទស្សន៍ទាយរបស់សម្តេចថា បារាំងអាចនឹងលើកពានបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២នេះ។ បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យបារាំង បានលើកពានផងដែរ។
ជាការឆ្លើយតបលោកប្រធានាធិបតីបារាំង បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការជូនពរនេះ។
សូមបញ្ជាក់ថា ម្ចាស់ជើងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ បារាំង បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ នៅរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ នេះ បារាំង នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់របស់ប្រទេសម៉ារ៉ុក។ បើសិនទទួលបានជ័យជម្នះ បារាំង នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប្រកួតជាមួយក្រុមពពួកសអាហ្សង់ទីន ដែលយកឈ្នះក្រុមក្រូអាតកាលពីយប់មិញនេះ៕