Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្យល់កន្រ្តាក់ នៅខេត្តប៉ៃលិន បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥០ខ្នង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ

20-06-2016 10:44

(ប៉ៃលិន)៖​ មានភ្លៀងធ្លាក់ខ្លាំង លាយជាមួយខ្យល់កន្រ្តាក់ នៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នង រងការខូចខាត ក្នុងនោះមាន១៩ខ្នង ត្រូវខ្យល់បើុងខូចខាងធ្ងន់ធ្ងរ។

លោកស្រី ពេញ ម៉ូយ សមាជិក ក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនឲ្យដឹងថា នៅល្ងាចមិញ មានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់ ពីទិសខាងកើត ធ្វើអោយផ្ទះប្រជាពលរដ្ឋចំនួន ៥០ខ្នង ត្រូវខ្យល់ប៉ើងដំបូល, ក្នុងនោះមាន១៩ខ្នង ត្រូវខ្យល់ប៉ើងខូចខាងធ្ងន់ធ្ងរ ដោយក្នុងនោះមានភូមិខ្លុង ភូមិដីក្រហម ភូមិកូនភ្នំ ភូមិអូតាវ៉ៅ និងភូមិក្បាលព្រលាន។

នៅព្រឹកថ្ងៃទី២០​ ខែមិថនា​នេះកម្លាំង​ប្រដាប់អាវុធ​ អាជ្ញាធរ​ កំពុងចុះជួយ​ ចុះរុះរើ​ ជួសជុល​ ផ្ទះពលរដ្ឋងគ្រោះ​បណ្តើរៗហើយ៕