(កាប៊ុល)៖ មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកទៅលើរថយន្តមួយគ្រឿង ដែលផ្ទុកទៅដោយមន្ត្រីរដ្ឋាភិបាលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា។
ករណីវាយប្រហារនេះ បានធ្វើឡើងនៅកណ្ដាលទីក្រុងកាប៊ុល តែម្ដងដោយក្នុងនោះមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានស្លាប់ និងរបួស។ ក្រោយពេលកើតហេតុភ្លាមៗ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា គេឃើញជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា នៅក្នុងទីក្រុងកាប៊ុល មួយរយៈក្រោយនេះ បានទទួលរងការវាយប្រហារដោយគ្រាប់បែក ជាច្រើនលើក ច្រើនសារ ដោយគោលដៅភាគច្រើនគឺជាកងកម្លាំងយោធា និងមន្ត្រីរដ្ឋាភិបាល៕