(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង ១៧ល្ងាច) បានឲ្យដឹងថា មានមនុស្ស៥នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៣ករណី ក្នុងនោះមានមុខសញ្ញាជួញដូរ៣នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីនមួយចំនួន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួននោះ៖ ខេត្តកណ្ដាលបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ខេត្តបាត់ដំបង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងខេត្តក្រចេះបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕