(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់១៤នាក់ និងរបួសស្រាល២នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង, រថយន្តធុនធំ៣គ្រឿង, កង់១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៥លើក, ប្រជែង៤លើក, បត់គ្រោះថ្នាក់២លើក, កត្តាយានយន្ត១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៥នាក់ (យប់៧នាក់)។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៧៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១២៨គ្រឿង និងពិន័យសរុប១,៦២៦គ្រឿង៕