Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆាបឆេះផ្សាររុងក្លឿ បំផ្លាញតូបលក់ដូររបស់អាជីវករខ្មែរ អស់មួយចំនួន (Video inside)

20-06-2016 07:05

(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅម៉ោងប្រមាណជា២យប់ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីគ្រោះអគ្គិភ័យឆេះផ្សារ រុងក្លឿ ប្រទេសថៃ ដោយបានបំផ្លាញតូបលក់ដូរ របស់អាជីវករខ្មែរមួយចំនួន។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់ពីមានគ្រោះអគ្គិភ័យនេះ គេឃើញអាជ្ញាធរថៃ បានយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែដោយមើលឃើញ ពីស្ថានការណ៍កាន់តែខ្លាំងឡើងនោះ អាជ្ញាធរថៃបានសម្រេចប្រើប្រាស់ អេស្កាវទ័រ កាយផ្តាច់តូចឆេះ ជាមួយនឹងតូបមិនទាន់ឆេះចោល ដើម្បីកុំរាលដាលកាន់តែខ្លាំង។

ប្រភពព័ត៌មានបញ្ជាក់ទៀតថា បើតាមសេចក្តីរាយការណ៍ជំហានដំបូងថា អគ្គិភ័យនេះបានឆេះបំផ្លាញតូបលក់ដូរ របស់អាជីវករខ្មែរ ប្រមាណជាង៣-៤តូប ហើយក្នុងមួយតូបៗ មានតម្លៃមិនក្រោម២លានបាតឡើយ ដោយទីតាំងឆេះនេះ ធ្លាប់កើតមានគ្រោះអគ្គិភ័យម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន៕