(រតនគិរី)៖ អភិបាលខេត្តរតនគិរីលោក ញ៉ែម សំអឿន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព នោះសោភ័ណភាពទីក្រុងបានលុង ជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិស័យទេសចរណ៍ និងការជំរុញសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរមួយកម្រិតទៀត។
ជាមួយគ្នានេះលោក ញ៉ែម សំអឿន បានប្តេជ្ញា និងខិតខំកែលម្អ រៀបចំសោភ័ណភាព ទីប្រជុំជនឲ្យមានការទាក់ទាញដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
ក្នុងឱកាសចុះពិនិត្យការរៀបចំលម្អបំពាក់ភ្លើងព្រិច និងអនាម័យនាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ញ៉ែម សំអឿន បានគូសបញ្ជាក់ថា សោភ័ណភាពទីក្រុងជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរមួយកម្រិតទៀត ព្រោះកាលណាមានសោភ័ណភាពល្អប្លែក មនុស្សម្នាចង់មកដើរលេងលំហែមើលអ្វីដែលប្លែក ពេលនោះហើយការប្រកបរបរផ្សេងៗរបស់បងប្អូនមានដំណើរការជាបន្តបន្ទាប់៕