ពលរដ្ឋខ្វះខាត ៥៩គ្រួសារ ទទួយបានអំណោយពីម្ចាស់ហាងអាគុយ 3k និងផ្ទះសំណាក់ ហាស់បី
13-12-2022 12:31
(បន្ទាយមានជ័យ)៖ ពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩គ្រួសារ មកពីសង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ទទួលបានអំណោយពីលោក ដុំ វណ្ណឌី និងលោកស្រី កុយ សាវន ម្ចាស់ហាងអាគុយ 3k និងផ្ទះសំណាក់ ហាស់បី ក្រុងសិរីសោភ័ណ ដើម្បីចូលរួមរំលែកជាមួយនឹងរាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក សម្រាប់បានដោះស្រាយបញ្ហាប្រចាំថ្ងៃ។
ការចែកអំណោយនេះក៏មានការអញ្ជើញចូលរួមជាអធិបតីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅគេហដ្ឋានថ្មី លោក ដុំ វណ្ណឌី លោកស្រី ស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕